គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 45:22-28 Khmer Standard Version (KHSV)

22. លោក​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​បងៗ​ទាំង​អស់​គ្នា។ រីឯ​បេន‌យ៉ាមីន​វិញ លោក​ឲ្យ​ប្រាក់​សុទ្ធ​ប្រមាណ​កៅ‌សិប​តម្លឹង និង​ឲ្យ​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់។

23. លោក​ក៏​ផ្ញើ​លា​ឈ្មោល​ដប់​ក្បាល ដែល​មាន​ផ្ទុក​ភោគ‌ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​អេស៊ីប ព្រម​ទាំង​លា​ញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​ស្បៀង​អាហារ​ផ្សេងៗ ទៅ​ជូន​ឪពុក​របស់​លោក ទុក​សម្រាប់​ធ្វើ​ដំណើរ​មក។

24. បន្ទាប់​មក លោក​ឲ្យ​បង‌ប្អូន​ចេញ​ដំណើរ​ទៅ ទាំង​ផ្ដាំ​ថា៖ «កុំ​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​ផ្លូវ​ឡើយ»។

25. ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​ជួប​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។

26. គេ​នាំ​គ្នា​ជម្រាប​លោក​យ៉ាកុប​ថា៖ «យ៉ូសែប​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​កំពុង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ផង»។ ប៉ុន្តែ លោក​យ៉ាកុប​មិន​រំភើប​ចិត្ត​សោះ ព្រោះ​លោក​មិន​ជឿ​សម្ដី​របស់​ពួក​គេ​ទេ។

27. ពួក​គេ​ក៏​ជម្រាប​ជូន​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូសែប​បាន​ផ្ដាំ​មក។ ពេល​ឃើញ​រទេះ​ដែល​លោក​យ៉ូសែប​បញ្ជូន​មក ដើម្បី​ដឹក​លោក​ទៅ​ស្រុក​អេស៊ីប លោក​យ៉ាកុប ជា​ឪពុក ក៏​ភ្ញាក់​ស្មារតី​ឡើង​វិញ

28. ហើយ​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ! យ៉ូសែប​កូន​ប្រុស​ឪពុក​នៅ​រស់​នៅ​ឡើយ! ពុក​ចង់​ទៅ​ជួប​មុខ​វា មុន​នឹង​ពុក​លា​ចាក​លោក​នេះ»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 45