គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 44:23-29 Khmer Standard Version (KHSV)

23. លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ទៀត​ថា “បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​មក​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​បាន​ទៀត​ឡើយ”។

24. ពេល​យើង​ខ្ញុំ​វិល​ទៅ​ជួប​ឪពុក​វិញ យើង​ខ្ញុំ​បាន​យក​ប្រសាសន៍​របស់​លោក​ម្ចាស់​ទៅ​រៀប​រាប់​ជម្រាប​គាត់។

25. ឪពុក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សម្រាប់​ក្រុម​គ្រួសារ​យើង​មក”។

26. យើង​ខ្ញុំ​តប​វិញ​ថា “កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​លោក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ”។

27. ឪពុក​របស់​យើង​ខ្ញុំ​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។

28. ម្នាក់​បាន​ចាក​ចេញ​ពី​ពុក​ទៅ​ហើយ ប្រហែល​មាន​សត្វ​ព្រៃ​មក​ហែក​វា​ស៊ី បាន​ជា​ពុក​លែង​ឃើញ​វា​រហូត​មក​ទល់​សព្វ​ថ្ងៃ។

29. ឥឡូវ​នេះ កូនៗ​ចង់​យក​អា​ពៅ​ទៅ​ទៀត! ប្រសិន​បើ​វា​ជួប​នឹង​គ្រោះ​ថ្នាក់​អ្វី​មួយ​នោះ កូនៗ​មុខ​ជា​ធ្វើ​ឲ្យ​ពុក​ដែល​ចាស់​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​វេទនា​មិន​ខាន”។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 44