គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 44:19-27 Khmer Standard Version (KHSV)

19. លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ថា “អ្នក​រាល់​គ្នា​មាន​ឪពុក មាន​ប្អូន​ឬ​ទេ”

20. យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា “យើង​ខ្ញុំ​មាន​ឪពុក​ចាស់​ជរា ហើយ​យើង​ខ្ញុំ​ក៏​មាន​ប្អូន​ពៅ​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​ចាស់​ហើយ​នោះ​ដែរ បង​របស់​វា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ ក្នុង​ចំណោម​កូន​ដែល​កើត​មក​ពី​ម្ដាយ​វា នៅ​សល់​តែ​វា​ម្នាក់​គត់។ ឪពុក​ស្រឡាញ់​ប្អូន​ពៅ​នេះ​ខ្លាំង​ណាស់”។

21. លោក​ម្ចាស់​បាន​ប្រាប់​យើង​ខ្ញុំ​ថា “ចូរ​នាំ​វា​មក​ឲ្យ​យើង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង!”។

22. យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ទទួល​មរណ‌ភាព​មិន​ខាន”។

23. លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ទៀត​ថា “បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​មក​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​បាន​ទៀត​ឡើយ”។

24. ពេល​យើង​ខ្ញុំ​វិល​ទៅ​ជួប​ឪពុក​វិញ យើង​ខ្ញុំ​បាន​យក​ប្រសាសន៍​របស់​លោក​ម្ចាស់​ទៅ​រៀប​រាប់​ជម្រាប​គាត់។

25. ឪពុក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សម្រាប់​ក្រុម​គ្រួសារ​យើង​មក”។

26. យើង​ខ្ញុំ​តប​វិញ​ថា “កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​លោក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ”។

27. ឪពុក​របស់​យើង​ខ្ញុំ​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 44