គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 43:4-9 Khmer Standard Version (KHSV)

4. ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ ទើប​កូន​សុខ​ចិត្ត​ចុះ​ទៅ​រក​ទិញ​ស្បៀង​អាហារ​មក។

5. ប៉ុន្តែ បើ​លោក​ឪពុក​មិន​ឲ្យ​វា​ទៅ​ទេ​នោះ កូន​ក៏​មិន​ទៅ​ដែរ ដ្បិត​លោក​នោះ​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”»។

6. លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​កូនៗ​ធ្វើ​បាប​ពុក ដោយ​ជម្រាប​លោក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?»។

7. ពួក​គេ​តប​វិញ​ថា៖ «លោក​បាន​ជំរិត​សួរ​ចម្លើយ​ពួក​កូន ឲ្យ​និយាយ​រៀប​រាប់​អំពី​ពួក​កូន និង​អំពី​ញាតិ‌សន្ដាន​របស់​យើង​ថា “ឪពុក​អ្នក​រាល់​គ្នា​នៅ​រស់​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ទេ?” ពួក​កូន​ត្រូវ​តែ​ឆ្លើយ​នឹង​សំនួរ​របស់​លោក។ ពួក​កូន​មិន​នឹក​ស្មាន​ថា លោក​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ទៅ​ស្រុក​អេស៊ីប​ដូច្នេះ​ឡើយ»។

8. លោក​យូដា​ជម្រាប​លោក​អ៊ីស្រា‌អែល ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​អា​ពៅ​ទៅ​ជា​មួយ​កូន​ចុះ។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ស្លាប់ គឺ​ឲ្យ​យើង​បាន​រួច​ជីវិត ទាំង​លោក​ឪពុក ទាំង​ចៅៗ និង​ពួក​កូន​ផ្ទាល់។

9. កូន​នឹង​ធានា​មើល​ថែ‌រក្សា​វា កូន​សូម​រ៉ាប់‌រង​ទាំង​អស់ ប្រសិន​បើ​កូន​មិន​យក​វា​មក​ឲ្យ​លោក​ឪពុក​ឃើញ​មុខ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 43