គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 42:7-18 Khmer Standard Version (KHSV)

7. កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ស្គាល់​ភ្លាម តែ​លោក​មិន​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​វិញ​ទេ។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?»។ គេ​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​កាណាន រក​ទិញ​ស្បៀង​អាហារ»។

8. លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក​គេ​មិន​បាន​ស្គាល់​លោក​ទេ។

9. ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សុបិន​របស់​លោក​ស្ដី​អំពី​បងៗ​ថ្វាយ‌បង្គំ​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។

10. ពួក​គេ​តប​វិញ​ថា៖ «ប្របាទ​ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។

11. យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​បង្កើត មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​សុទ្ធ​តែ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ»។

12. លោក​យ៉ូសែប​តប​ថា៖ «មិន​ពិត​ទេ! ពួក​ឯង​មក​ទី​នេះ​ក្នុង​គោល​បំណង​រក​មើល​កន្លែង ដែល​គ្មាន​ទី​តាំង​មាំ​ទាំ»។

13. ពួក​គេ​ឆ្លើយ​វិញ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ទាំង​អស់​ដប់‌ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។

14. លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «ឃើញ​ទេ ពិត​ដូច​ពាក្យ​ខ្ញុំ​ថា​មែន គឺ​ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍!

15. ខ្ញុំ​ត្រូវ​តែ​ល​មើល​ចិត្ត​របស់​ពួក​ឯង។ ដរាប​ណា​ព្រះចៅ​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម ឯង​រាល់​គ្នា​នឹង​មិន​ចាក​ចេញ​ពី​ទី​នេះ​ជា​ដាច់​ខាត លើក‌លែង​តែ​ប្អូន​ពៅ​របស់​ឯង​រាល់​គ្នា​មក​ដល់​ទី​នេះ!

16. ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​ហៅ​ប្អូន​ពៅ​ពួក​ឯង​មក រីឯ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន។ ធ្វើ​ដូច្នេះ យើង​នឹង​ដឹង​ថា​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​មុខ​ជា​ដឹង​ថា ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍​មែន។ សូម​ព្រះចៅ​ផារ៉ោន​ធ្វើ​ជា​សាក្សី!»។

17. បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ឲ្យ​គេ​ឃុំ‌ឃាំង​បងៗ អស់​រយៈ​ពេល​បី​ថ្ងៃ។

18. នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​ថា៖ «ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ បើ​ពួក​ឯង​ចង់​បាន​រួច​ជីវិត ត្រូវ​ធ្វើ​ដូច​ត​ទៅ:

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 42