គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 42:35-38 Khmer Standard Version (KHSV)

35. ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។

36. លោក​យ៉ាកុប ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យ៉ូសែប​ក៏​បាត់ ស៊ីម្មាន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុក​ខ្លោច‌ផ្សា​ខ្លាំង​ណាស់»។

37. លោក​រូបេន​ជម្រាប​ឪពុក​ថា៖ «ប្រសិន​បើ​កូន​មិន​នាំ​បេន‌យ៉ាមីន​មក​ជូន​លោក​ឪពុក​វិញ​ទេ​នោះ សូម​សម្លាប់​កូន​ប្រុស​ទាំង​ពីរ​របស់​កូន​ទៅ! កូន​សូម​ធានា​ខុស​ត្រូវ​ទាំង​ស្រុង គឺ​កូន​មុខ​ជា​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។

38. លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ​ដែល​កូនៗ​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 42