គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 42:26-35 Khmer Standard Version (KHSV)

26. ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។

27. លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។

28. គាត់​ក៏​ប្រាប់​បង‌ប្អូន​ថា៖ «គេ​សង​ប្រាក់​ខ្ញុំ​វិញ​ហើយ មើល​នែ៎ ប្រាក់​ខ្ញុំ​នៅ​ក្នុង​បាវ!»។ ពេល​នោះ គេ​ភាំង​ស្មារតី តក់‌ស្លុត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មិន​ដឹង​ជា​ព្រះ‌ជាម្ចាស់​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​យើង​ទេ!»។

29. ពេល​ពួក​គេ​បាន​ទៅ​ជួប‌ជុំ​នឹង​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។

30. ពួក​គេ​ជម្រាប​ឪពុក​ថា៖ «លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​បាន​និយាយ​មក​ពួក​កូន​យ៉ាង​តឹង‌រ៉ឹង ព្រម​ទាំង​ចោទ​ពួក​កូន​ថា ជា​អ្នក​ស៊ើប‌ការណ៍​ទៀត​ផង។

31. ពួក​កូន​បាន​ឆ្លើយ​វិញ​ថា “យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ។

32. យើង​ខ្ញុំ​មាន​បង‌ប្អូន​ដប់‌ពីរ​នាក់ ឪពុក​តែ​មួយ ប្អូន​យើង​ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក នៅ​ស្រុក​កាណាន”។

33. លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​នោះ មាន​ប្រសាសន៍​មក​ពួក​កូន​វិញ​ថា “តោង​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ពិត​ជា​និយាយ​ត្រង់​មែន​ឬ​យ៉ាង​ណា គឺ​ទុក​ម្នាក់​ឲ្យ​នៅ​ទី​នេះ​ជា​មួយ​ខ្ញុំ​សិន ហើយ​អ្នក​ឯ​ទៀតៗ​យក​ស្រូវ​តាម​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ ដែល​កំពុង​អត់​ឃ្លាន

34. រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។

35. ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 42