គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 42:20-27 Khmer Standard Version (KHSV)

20. បន្ទាប់​មក ត្រូវ​នាំ​ប្អូន​របស់​ឯង​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​មើល​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ។ ដូច្នេះ ឯង​រាល់​គ្នា​មិន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ»។

21. គេ​ក៏​យល់​ស្រប​ធ្វើ​តាម ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ឃើញ​ទេ យើង​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​វា នៅ​ពេល​ដែល​វា​ទទូច​អង្វរ​យើង តែ​យើង​ពុំ​បាន​ស្ដាប់​វា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​កើត​ទុក្ខ​លំបាក​ដូច្នោះ​ដែរ»។

22. លោក​រូបេន​ពោល​ថា៖ «បង​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ​ថា កុំ​សម្លាប់​ប្អូន​យើង​ឲ្យ​សោះ តែ​ឯង​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​ទេ។ ឥឡូវ​នេះ យើង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​យើង​បាន​បង្ហូរ​ឈាម​ប្អូន​របស់​យើង»។

23. ពួក​គេ​ពុំ​ដឹង​ថា លោក​យ៉ូសែប​ស្ដាប់​បាន​ទាំង​អស់​ទេ ដ្បិត​ពេល​លោក​និយាយ​ជា​មួយ​ពួក​គេ មាន​អ្នក​បក​ប្រែ​ជូន។

24. លោក​យ៉ូសែប​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​លោក​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ លោក​យ៉ូសែប​បាន​យក​លោក​ស៊ីម្មាន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។

25. លោក​យ៉ូសែប​បញ្ជា​អ្នក​បម្រើ​ឲ្យ​ច្រក​ស្រូវ​បំពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​ទៅ​ក្នុង​ថង់​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​សម្រាប់​បរិភោគ​តាម​ផ្លូវ​ទៀត​ផង។ លោក​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​បងៗ។

26. ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។

27. លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 42