គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 41:1-10 Khmer Standard Version (KHSV)

1. ពីរ​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ផារ៉ោន​សុបិន​ដូច​ត​ទៅ គឺ​ឃើញ​ព្រះ‌អង្គ​ឈរ​នៅ​មាត់​ទន្លេ​នីល។

2. មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។

3. បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។

4. គោ​ញី​ស្គមៗ សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង។

5. បន្ទាប់​មក ស្ដេច​ផ្ទំ​លក់​សា​ជា​ថ្មី ហើយ​ទ្រង់​សុបិន​ម្ដង​ទៀត។ ស្ដេច​សុបិន​ឃើញ​ស្រូវ​ប្រាំ‌ពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ

6. ហើយ​មាន​ស្រូវ​ប្រាំ‌ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។

7. កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ធំៗ ដែល​មាន​គ្រាប់​ពេញ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង ហើយ​យល់​ថា នេះ​ជា​សុបិន​និមិត្ត។

8. ព្រឹក​ឡើង​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្ដេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​តំណាល​អំពី​សុបិន​របស់​ស្ដេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ​ថ្វាយ​ព្រះចៅ​ផារ៉ោន​បាន​ឡើយ។

9. ពេល​នោះ មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា បាន​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូលបង្គំ​សូម​សារ​ភាព​កំហុស​មួយ។

10. កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​បញ្ជា​ឲ្យ​គេ​យក​ទូលបង្គំ ព្រម​ទាំង​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ទៅ​ឃុំ‌ឃាំង​ក្នុង​ពន្ធ‌នាគារ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 41