គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 37:31-35 Khmer Standard Version (KHSV)

31. គេ​ក៏​នាំ​គ្នា​យក​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​របស់​យ៉ូសែប​មក ហើយ​សម្លាប់​ចៀម​ឈ្មោល​មួយ រួច​ជ្រលក់​អាវ​ក្នុង​ឈាម​វា។

32. បន្ទាប់​មក គេ​ផ្ញើ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​នោះ​ទៅ​ឪពុក ទាំង​ផ្ដាំ​ថា៖ «ពួក​កូន​បាន​រក​ឃើញ​អាវ​នេះ សូម​លោក​ឪពុក​ពិនិត្យ​មើល តើ​អាវ​នេះ​ពិត​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន?»។

33. លោក​យ៉ាកុប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។

34. លោក​យ៉ាកុប​បាន​ហែក​សម្លៀក‌បំពាក់​របស់​លោក និង​យក​បាវ​មក​ស្លៀក រួច​លោក​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។

35. កូន​ចៅ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះ‌អាល័យ​កូន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 37