គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 37:27-36 Khmer Standard Version (KHSV)

27. មក៍ យើង​លក់​វា​ឲ្យ​ពួក​អ៊ីស្មា‌អែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្ដាប់​តាម​ពាក្យ​គាត់។

28. បន្ទាប់​មក មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​អណ្ដូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យ៉ូសែប​ទៅ​ស្រុក​អេស៊ីប។

29. កាល​លោក​រូបេន​ត្រឡប់​មក​ដល់​អណ្ដូង​វិញ គាត់​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន

30. រួច​ទៅ​ជួប​ប្អូនៗ​ប្រាប់​ថា៖ «បាត់​ក្មេង​នោះ​ហើយ! តើ​បង​ត្រូវ​ធ្វើ​យ៉ាង​ណា?»។

31. គេ​ក៏​នាំ​គ្នា​យក​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​របស់​យ៉ូសែប​មក ហើយ​សម្លាប់​ចៀម​ឈ្មោល​មួយ រួច​ជ្រលក់​អាវ​ក្នុង​ឈាម​វា។

32. បន្ទាប់​មក គេ​ផ្ញើ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​នោះ​ទៅ​ឪពុក ទាំង​ផ្ដាំ​ថា៖ «ពួក​កូន​បាន​រក​ឃើញ​អាវ​នេះ សូម​លោក​ឪពុក​ពិនិត្យ​មើល តើ​អាវ​នេះ​ពិត​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន?»។

33. លោក​យ៉ាកុប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។

34. លោក​យ៉ាកុប​បាន​ហែក​សម្លៀក‌បំពាក់​របស់​លោក និង​យក​បាវ​មក​ស្លៀក រួច​លោក​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។

35. កូន​ចៅ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះ‌អាល័យ​កូន។

36. រីឯ​យ៉ូសែប​វិញ ជន‌ជាតិ​ម៉ាឌាន​បាន​យក​គាត់​ទៅ​លក់​នៅ​ស្រុក​អេស៊ីប គឺ​លក់​ឲ្យ​មន្ត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ឈ្មោះ​ប៉ូទី‌ផារ ដែល​ជា​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 37