គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 37:1-7 Khmer Standard Version (KHSV)

1. លោក​យ៉ាកុប​បាន​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ចូល​ស្នាក់​នៅ។

2. នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។ កាល​លោក​យ៉ូសែប​នៅ​ពី​ក្មេង អាយុ​ដប់​ប្រាំ‌ពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​នាង​ប៊ីល‌ហា និង​នាង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យ៉ូសែប​បាន​រាយ‌ការណ៍​ពី​ការ​អាក្រក់​ដែល​បងៗ​ធ្វើ។

3. លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ លោក​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឲ្យ​យ៉ូសែប​ពាក់។

4. ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យ៉ូសែប រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​បាន​ឡើយ។

5. យ៉ូសែប​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។

6. គាត់​ប្រាប់​ពួក​គេ​ថា៖ «សូម​បងៗ​ស្ដាប់​សុបិន​របស់​ខ្ញុំ

7. គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​ស្រូវ នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្ដាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្ដាប់​របស់​បងៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ​កណ្ដាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទៀត​ផង»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 37