គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 36:6-13 Khmer Standard Version (KHSV)

6. លោក​អេសាវ​បាន​នាំ​ប្រពន្ធ​កូន ព្រម​ទាំង​អ្នក​បម្រើ ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន​នៅ​ស្រុក​កាណាន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មួយ​ទៀត ឆ្ងាយ​ពី​លោក​យ៉ាកុប​ជា​ប្អូន​របស់​លោក

7. ដ្បិត​លោក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​លោក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធ‌ភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ដែរ។

8. លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដុម​ដែរ។

9. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។

10. កូន​ចៅ​របស់​លោក​អេសាវ​មាន​ឈ្មោះ​ដូច​ត​ទៅ: អេលី‌ផាស ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល ជា​កូន​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។

11. កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។

12. អេលី‌ផាស ជា​កូន​របស់​លោក​អេសាវ មាន​ប្រពន្ធ​ចុង​ឈ្មោះ នាង​ធីមណា នាង​បង្កើត​បាន​កូន​ឈ្មោះ​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។

13. កូន​ចៅ​របស់​រេហួល​គឺ ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 36