36. ព្រះបាទហាដាឌសោយទិវង្គតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួស។
37. ព្រះបាទសាំឡាសោយទិវង្គតទៅ ព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ បានឡើងគ្រងរាជ្យជំនួស។
38. ព្រះបាទសូលសោយទិវង្គតទៅ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ បានឡើងគ្រងរាជ្យជំនួស។
39. ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ សោយទិវង្គតទៅ ព្រះបាទហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរេឌ និងជាចៅរបស់លោកម៉េសាហាប់។
40. រីឯមេកន្ទ្រាញរបស់ជនជាតិអេសាវមានឈ្មោះតាមអំបូរ និងតាមទឹកដីដូចតទៅ: លោកធីមណា លោកអាលវ៉ា លោកយេថេត
41. លោកអហូលីបាម៉ា លោកអេឡា លោកពីណូន
42. លោកកេណាស លោកថេម៉ាន លោកមីបសារ
43. លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះហើយ ដែលជាមេកន្ទ្រាញនៃជនជាតិអេដុម តាមទីលំនៅ និងតាមតំបន់ដែលជាទឹកដីរបស់គេ។ លោកអេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។