គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 36:27-40 Khmer Standard Version (KHSV)

27. កូន​ចៅ​របស់​អេ‌ស៊ើរ​មាន​ឈ្មោះ​ដូច​ត​ទៅ: ប៊ីល‌ហាន សាវ៉ាន និង​យ៉ា‌កាន។

28. កូន​ចៅ​របស់​ឌីសាន​មាន អ៊ូស និង​អរ៉ាន។

29. រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី​មាន​ឈ្មោះ​ដូច​ត​ទៅ: លោក​ឡូថាន លោក​សូបាល លោក​ស៊ីបៀន លោក​អណា

30. លោក​ឌីសូន លោក​អេ‌ស៊ើរ និង​លោក​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី នៅ​ស្រុក​សៀរ។

31. មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​នាម​ដូច​ត​ទៅ

32. ព្រះ‌បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហា‌បា ក្នុង​ស្រុក​អេដុម។

33. លុះ​ព្រះ‌បាទ​បេឡា​បាន​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

34. ព្រះ‌បាទ​យ៉ូបាប​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហ៊ូសាំ ជា​អ្នក​ស្រុក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស

35. ព្រះ‌បាទ​ហ៊ូសាំ​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ មក​ពី​ក្រុង​អាវីត បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ គឺ​ស្ដេច​នេះ​ហើយ​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។

36. ព្រះ‌បាទ​ហាដាឌ​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

37. ព្រះ‌បាទ​សាំឡា​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

38. ព្រះ‌បាទ​សូល​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

39. ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាត‌រេឌ និង​ជា​ចៅ​របស់​លោក​ម៉េសា‌ហាប់។

40. រីឯ​មេ‌កន្ទ្រាញ​របស់​ជន‌ជាតិ​អេសាវ​មាន​ឈ្មោះ​តាម​អំបូរ និង​តាម​ទឹក​ដី​ដូច​ត​ទៅ: លោក​ធីមណា លោក​អាល‌វ៉ា លោក​យេថេត

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 36