គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 36:21-26 Khmer Standard Version (KHSV)

21. ឌីសូន អេ‌ស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​ជន‌ជាតិ​ហូរី កូន​របស់​លោក​សៀរ នៅ​ស្រុក​អេដុម។

22. កូន​ចៅ​របស់​ឡូថាន មាន ហូរី និង​ហេ‌ម៉ាម។ ប្អូន​ស្រី​របស់​ឡូថាន ឈ្មោះ​នាង​ធីមណា។

23. រីឯ​កូន​ចៅ​របស់​សូបាល មាន​ឈ្មោះ​ដូច​ត​ទៅ: អាល់‌វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។

24. រីឯ​កូន​ចៅ​របស់​ស៊ីបៀន​មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ជា​ឪពុក។

25. កូន​ចៅ​របស់​លោក​អណា​មាន ឌីសសុន និង​នាង​អហូលី‌បាម៉ា។

26. កូន​ចៅ​របស់​ឌីស‌សុន​មាន​ឈ្មោះ​ដូច​ត​ទៅ: ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 36