គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 36:10-20 Khmer Standard Version (KHSV)

10. កូន​ចៅ​របស់​លោក​អេសាវ​មាន​ឈ្មោះ​ដូច​ត​ទៅ: អេលី‌ផាស ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល ជា​កូន​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។

11. កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។

12. អេលី‌ផាស ជា​កូន​របស់​លោក​អេសាវ មាន​ប្រពន្ធ​ចុង​ឈ្មោះ នាង​ធីមណា នាង​បង្កើត​បាន​កូន​ឈ្មោះ​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។

13. កូន​ចៅ​របស់​រេហួល​គឺ ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។

14. កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបៀន មាន​យេអ៊ូស យ៉ាឡាម និង​កូរ៉ា។

15. រីឯ​មេ‌កន្ទ្រាញ​របស់​កូន​ចៅ​លោក​អេសាវ​មាន​រាយ​នាម​ដូច​ត​ទៅ​នេះ: មេ‌កន្ទ្រាញ​ដែល​នៅ​ក្នុង​អំបូរ​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​លោក​ថេម៉ាន លោក​អូម៉ារ លោក​សេផូ លោក​កេណាស

16. លោក​កូរេ លោក​កាថាម លោក​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​អេលី‌ផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​អដា។

17. រីឯ​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​លោក​រេហួល ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេ‌រ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ជា​ភរិយា​របស់​លោក​អេសាវ។

18. មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អេសាវ មាន​លោក​យេអ៊ូស លោក​យ៉ាឡាម និង​លោក​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ជា​ភរិយា​របស់​លោក​អេសាវ និង​ជា​កូន​របស់​លោក​អណា។

19. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ ហើយ​ជា​មេ‌កន្ទ្រាញ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។

20. រីឯ​កូន​ចៅ​របស់​លោក​សៀរ ជន‌ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូថាន សូបាល ស៊ីបៀន អណា

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 36