គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 36:1-6 Khmer Standard Version (KHSV)

1. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ពោល​គឺ​លោក​អេដុម។

2. លោក​អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា គឺ​មាន​នាង​អដា ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត នាង​អហូលី‌បាម៉ា ជា​កូន​របស់​លោក​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​លោក​ស៊ីបៀន ជន‌ជាតិ​ហេវី

3. និង​នាង​បាស‌ម៉ាត ជា​កូន​របស់​លោក​អ៊ីស្មា‌អែល គឺ​ប្អូន​ស្រី​របស់​លោក​ណេបា‌យ៉ុត។

4. នាង​អដា​បង្កើត​បាន​អេលី‌ផាស​ជូន​លោក​អេសាវ នាង​បាស‌ម៉ាត​បង្កើត​រេហួល

5. ហើយ​នាង​អហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។

6. លោក​អេសាវ​បាន​នាំ​ប្រពន្ធ​កូន ព្រម​ទាំង​អ្នក​បម្រើ ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន​នៅ​ស្រុក​កាណាន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មួយ​ទៀត ឆ្ងាយ​ពី​លោក​យ៉ាកុប​ជា​ប្អូន​របស់​លោក

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 36