គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 35:3-16 Khmer Standard Version (KHSV)

3. យើង​នឹង​រៀបចំ​ខ្លួន​ឡើង​ទៅ​បេត‌អែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ព្រះ‌អង្គ​ក៏​បាន​គង់​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។

4. គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​លោក​យ៉ាកុប។ លោក​យ៉ាកុប​ក៏​យក​របស់​ទាំង​នោះ​ទៅ​កប់​ក្រោម​ដើម​ពោធិ នៅ​ជិត​ក្រុង​ស៊ីគែម។

5. បន្ទាប់​មក គេ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ជិតៗ​នោះ ភ័យ​ខ្លាច​ក្រៃ‌លែង ដូច្នេះ ពុំ​មាន​នរណា​ហ៊ាន​ដេញ​តាម​កូន​ចៅ​របស់​លោក​យ៉ាកុប​ឡើយ។

6. លោក​យ៉ាកុប និង​អស់​អ្នក​ដែល​នៅ​ជា​មួយ បាន​មក​ដល់​លូស គឺ​បេត‌អែល​ក្នុង​ស្រុក​កាណាន។

7. លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ព្រះ​នៃ​បេត‌អែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ​ដែល​ព្រះ‌ជាម្ចាស់​បាន​យាង​មក​ឲ្យ​លោក​ឃើញ នៅ​ពេល​លោក​រត់​គេច​ចេញ​ពី​បង​របស់​លោក។

8. នៅ​គ្រា​នោះ លោក​ស្រី​ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​លោក​ស្រី​រេបិកា បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ជើង​ភ្នំ​បេត‌អែល​នោះ ក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា “ដើម​ជ្រៃ​ទឹក​ភ្នែក”។

9. ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-‌អើរ៉ាម​វិញ ព្រះ‌ជាម្ចាស់​បាន​យាង​មក​ឲ្យ​លោក​ឃើញ​សា​ជា​ថ្មី ហើយ​ព្រះ‌អង្គ​ប្រទាន​ពរ​លោក។

10. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​ឈ្មោះ​យ៉ាកុបតែ​គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយគឺ​អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល​វិញ»។ដូច្នេះ ព្រះ‌អង្គ​ក៏​ដាក់​ឈ្មោះ​លោក​ថាអ៊ីស្រា‌អែល។

11. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតចូរ​អ្នក​បង្កើត​កូន​ចៅឲ្យ​បាន​ចំនួន​កើន​ឡើង​ជា​ច្រើន។ប្រជា‌ជាតិ​មួយ និង​ប្រជា‌ជាតិ​ជា​ច្រើន​ទៀតនឹង​កើត​ចេញ​ពី​អ្នកហើយ​ក៏​នឹង​មាន​ស្ដេច​ជា​ច្រើន​អង្គ​កើត​ចេញ​ពីពូជ‌ពង្ស​របស់​អ្នក​ដែរ។

12. រីឯ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យអប្រាហាំ និង​អ៊ីសាក​នោះយើង​ក៏​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​អ្នកដែល​កើត​មក​តាម​ក្រោយ​ដែរ»។

13. បន្ទាប់​មក ព្រះ‌ជាម្ចាស់​យាង​ចាក​ចេញ​ពី​កន្លែង ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក​យ៉ាកុប​នោះ ឡើង​ទៅ​វិញ។

14. លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ​ជា​ស្តូប នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​លោក​ក៏​បាន​ច្រួច‌ស្រា​ទំពាំង‌បាយជូរ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ​ទុក​ជា​ទី‌សក្ការៈ។

15. លោក​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​នោះ​ថា «បេត‌អែល»។

16. លោក​យ៉ាកុប​បាន​នាំ​ក្រុម​គ្រួសារ​របស់​លោក​ចាក​ចេញ​ពី​បេត‌អែល។ មុន​ទៅ​ដល់​ភូមិ​អេប្រាតា លោក​ស្រី​រ៉ាជែល​បាន​សម្រាល​កូន​យ៉ាង​សែន​លំបាក

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 35