គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 33:16-20 Khmer Standard Version (KHSV)

16. នៅ​ថ្ងៃ​ដដែល​នោះ លោក​អេសាវ​វិល​ត្រឡប់​ទៅ​ស្រុក​សៀរ​វិញ។

17. រីឯ​លោក​យ៉ាកុប លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ លោក​បាន​សង់​ផ្ទះ​មួយ​សម្រាប់​លោក និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​លោក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត។

18. លោក​យ៉ាកុប​បាន​វិល​ពី​ស្រុក​ប៉ាដាន់-‌អើរ៉ាម​វិញ មក​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​លោក​ក៏​បោះ​ជំរំ​ទល់​មុខ​នឹង​ទីក្រុង​នោះ។

19. លោក​បាន​ទិញ​ដី​មួយ​កន្លែង​ពី​កូន​ចៅ​របស់​លោក​ហា‌ម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម តម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង សម្រាប់​បោះ​ជំរំ​នោះ។

20. លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​លោក​ដាក់​ឈ្មោះ​ថា «ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ៊ីស្រា‌អែល»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 33