គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 31:8-13 Khmer Standard Version (KHSV)

8. ប្រសិន​បើ​ឪពុក​របស់​នាង​ពោល​មក​បង​ថា “សត្វ​ដែល​មាន​សម្បុរ​ពពាល នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​សុទ្ធ​តែ​ពពាល ហើយ​បើ​គាត់​ពោល​ថា “សត្វ​ដែល​មាន​សម្បុរ​ឆ្នូតៗ​នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​មក​សុទ្ធ​តែ​ឆ្នូតៗ​ដែរ។

9. ព្រះ‌ជាម្ចាស់​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​របស់​នាង ហើយ​ប្រគល់​មក​ឲ្យ​បង។

10. នៅ​រដូវ​ដែល​សត្វ​តែង​ជាន់​គ្នា បង​បាន​ឃើញ​ក្នុង​សុបិន​ថា សត្វ​ឈ្មោលៗ​ដែល​ជាន់​សត្វ​ញីៗ​នោះ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។

11. ទេវតា​របស់​ព្រះ‌ជាម្ចាស់​ហៅ​បង​ក្នុង​សុបិន​នោះ​ថា “យ៉ាកុប​អើយ!” បង​ឆ្លើយ​វិញ​ថា “បាទ!”។

12. ទេវតា​ពោល​ថា “ចូរ​សម្លឹង​មើល​នុ៎ះ! សត្វ​ឈ្មោលៗ​ទាំង​ប៉ុន្មាន​ដែល​ជាន់​សត្វ​ញីៗ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ យើង​ឃើញ​អំពើ​ដែល​ឡាបាន់​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ

13. យើង​ជា​ព្រះ​នៅ​បេត‌អែល គឺ​នៅ​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​ស្តូប​ថ្ម​មួយ ថែម​ទាំង​បាន​បន់‌ស្រន់​ទៀត​ផង។ ឥឡូវ​នេះ ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ”»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 31