គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 31:50-53 Khmer Standard Version (KHSV)

50. ប្រសិន​បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ហើយ​ទៅ​យក​ប្រពន្ធ​ផ្សេង​ទៀត​នោះ ចូរ​ប្រយ័ត្ន ទោះ​បី​គ្មាន​នរណា​នៅ​ជា​មួយ​យើង​ក្ដី ក៏​មាន​ព្រះ‌ជាម្ចាស់​ធ្វើ​ជា​សាក្សី​រវាង​កូន និង​ពុក​ដែរ»។

51. លោក​ឡាបាន់​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ថា៖ «មើល​នែ៎ គំនរ​ថ្ម និង​ស្តូប​នេះ ដែល​ពុក​បាន​ដាក់​នៅ​ចន្លោះ​កូន និង​ពុក។

52. គំនរ​ថ្ម និង​ស្តូប​ជា​សាក្សី​បញ្ជាក់​ថា ពុក​នឹង​មិន​រំលង​គំនរ​ថ្ម​នេះ​ទេ ហើយ​កូន​ក៏​នឹង​មិន​រំលង​គំនរ​ថ្ម និង​ស្តូប តាម​រក​រឿង​ធ្វើ​បាប​ពុក​ដែរ។

53. សូម​ព្រះ​របស់​លោក​អប្រាហាំ និង​ព្រះ​របស់​លោក​ណាឃរ គឺ​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ‌ក្រម​រវាង​យើង​ទាំង​ពីរ»។ លោក​យ៉ាកុប​ក៏​បាន​ស្បថ ដោយ​យក​ព្រះ​ដែល​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 31