គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 31:1-9 Khmer Standard Version (KHSV)

1. លោក​យ៉ាកុប​បាន​ឮ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​កេង​យក​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ឪពុក​យើង ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ»។

2. លោក​យ៉ាកុប​សង្កេត​ឃើញ​ថា លោក​ឡាបាន់​មិន​សូវ​រាប់​រក​លោក​ដូច​មុន​ទៀត​ឡើយ។

3. ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ាកុប​ថា៖ «ចូរ​វិល​ទៅ​ស្រុក​ដូនតា​របស់​អ្នក ទៅ​រក​ញាតិ‌សន្ដាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា​មួយ​អ្នក»។

4. លោក​យ៉ាកុប​ចាត់​គេ​ទៅ​ហៅ​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ឲ្យ​ទៅ​ទី​វាល​ត្រង់​កន្លែង​ហ្វូង​សត្វ​របស់​លោក។

5. លោក​មាន​ប្រសាសន៍​ទៅ​លោក​ស្រី​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​នាង​មិន​សូវ​រាប់​រក​បង​ដូច​មុន​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា​មួយ​បង។

6. នាង​ទាំង​ពីរ​ដឹង​ស្រាប់​ហើយ​ថា បង​បាន​នៅ​បម្រើ​ឪពុក​របស់​នាង​យ៉ាង​អស់​ពី​ចិត្ត

7. តែ​ឪពុក​របស់​នាង​បាន​កេង‌ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។

8. ប្រសិន​បើ​ឪពុក​របស់​នាង​ពោល​មក​បង​ថា “សត្វ​ដែល​មាន​សម្បុរ​ពពាល នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​សុទ្ធ​តែ​ពពាល ហើយ​បើ​គាត់​ពោល​ថា “សត្វ​ដែល​មាន​សម្បុរ​ឆ្នូតៗ​នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​មក​សុទ្ធ​តែ​ឆ្នូតៗ​ដែរ។

9. ព្រះ‌ជាម្ចាស់​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​របស់​នាង ហើយ​ប្រគល់​មក​ឲ្យ​បង។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 31