គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 30:1-7 Khmer Standard Version (KHSV)

1. ពេល​លោក​ស្រី​រ៉ាជែល​ឃើញ​ថា គាត់​មិន​បាន​បង្កើត​កូន​ជូន​លោក​យ៉ាកុប​ទេ​នោះ គាត់​ក៏​ច្រណែន​នឹង​បង​ស្រី។ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន»។

2. លោក​យ៉ាកុប​ខឹង​នឹង​លោក​ស្រី​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​ព្រះ‌ជាម្ចាស់​ឬ? គឺ​ព្រះ‌អង្គ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​ឲ្យ​មាន​កូន!»។

3. លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «នេះ​នែ៎ ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​យក​នាង​ទៅ នាង​នឹង​បង្កើត​កូន ខ្ញុំ​នឹង​យក​កូន​នោះ​មក​ចិញ្ចឹម​ទុក​ដូច​ជា​កូន​របស់​ខ្ញុំ​ផ្ទាល់»។

4. លោក​ស្រី​រ៉ាជែល​ក៏​យក​នាង​ប៊ីល‌ហា​មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ លោក​រួម​ដំណេក​ជា​មួយ​នាង

5. នាង​ប៊ីល‌ហា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។

6. លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

7. នាង​ប៊ីល‌ហា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 30