គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 3:14-24 Khmer Standard Version (KHSV)

14. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​សត្វ​ពស់​ថា៖«ដោយ​ឯង​បាន​ធ្វើ​ដូច្នេះក្នុង​បណ្ដា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មានឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។ឯង​ត្រូវ​តែ​លូន​នឹង​ពោះហើយ​ស៊ី​តែ​ធូលី​ដី​អស់​មួយ​ជីវិត។

15. យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រីព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រីក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នាពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯងហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។

16. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ត្រី​ថា៖«នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះយើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំងនាង​នឹង​សម្រាល​កូន​ទាំង​ឈឺ​ចុក​ចាប់។តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដីតែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។

17. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​អដាំ​ថា៖ «ដោយ​អ្នក​បាន​ស្ដាប់​តាម​ពាក្យ​ប្រពន្ធ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម‌ប្រាម​នោះដី​នឹង​ត្រូវ​បណ្ដាសា ព្រោះ​តែ​អ្នក។ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត​យ៉ាង​វេទនាជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។

18. ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញហើយ​អ្នក​នឹង​បរិភោគ​តិណ‌ជាតិ​ទាំង‌ឡាយដែល​ដុះ​នៅ​តាម​ទី​វាល។

19. អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​បង្ហូរ​ញើសរហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។អ្នក​កើត​ពី​ធូលី​ដីអ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។

20. បុរស​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​ថា “អេវ៉ា” ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។

21. ព្រះ‌ជា‌អម្ចាស់​បាន​យក​ស្បែក​សត្វ​មក​ធ្វើ​ជា​សម្លៀក‌បំពាក់​ឲ្យ​លោក​អដាំ និង​ភរិយា​របស់​គាត់។

22. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ មនុស្ស​ក៏​ស្គាល់​ល្អ ស្គាល់​អាក្រក់ បាន​ទៅ​ជា​ម្នាក់​ដូច​យើង​ដែរ ដូច្នេះ គួរ​តែ​យើង​រារាំង​គេ កុំ​ឲ្យ​លូក​ដៃ​បេះ​ផ្លែ​ពី​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ថែម​ទៀត​ឡើយ ក្រែង​គេ​បរិភោគ​ទៅ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។

23. ព្រះ‌ជា‌អម្ចាស់​ក៏​បណ្ដេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន ដើម្បី​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ព្រះ‌អង្គ​បាន​សូន​បង្កើត​គេ​មក​នោះ។

24. ក្រោយ​ពី​បណ្តេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន​ហើយ ព្រះ‌អង្គ​ដាក់​ចេរូប៊ីន*​នៅ​ខាង​កើត​សួន កាន់​ដាវ​ភ្លើង​ដែល​ជា​រន្ទះ​ការពារ​ផ្លូវ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​នោះ​បាន​ឡើយ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 3