គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 28:16-22 Khmer Standard Version (KHSV)

16. លោក​យ៉ាកុប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។

17. លោក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «កន្លែង​នេះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! គឺ​ពិត​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ទ្វារ​នៃ​ស្ថាន​បរម‌សុខ!»។

18. លោក​យ៉ាកុប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​លោក​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​ស្តូប រួច​ចាក់​ប្រេង​ពី​លើ។

19. លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា«បេត‌អែល»។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។

20. លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ខ្ញុំ និង​ថែ‌រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក‌បំពាក់

21. ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទុក​ជា​ព្រះ​របស់​ខ្ញុំ​មែន។

22. ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់! អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​យក​មួយ​ភាគ​ដប់​ថ្វាយ​ព្រះ‌អង្គ​វិញ»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 28