គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 27:29-34 Khmer Standard Version (KHSV)

29. សូម​ឲ្យ​ជាតិ​សាសន៍​នានា​បាន​ទៅ​ជាខ្ញុំ​បម្រើ​របស់​កូនហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើនក្រាប​ថ្វាយ‌បង្គំ​កូន!។សូម​ឲ្យ​កូន​គ្រប់‌គ្រង​លើ​បង‌ប្អូន​របស់​កូន!សូម​ឲ្យ​បង‌ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូនក្រាប​ថ្វាយ‌បង្គំ​កូន!អ្នក​ណា​ដាក់​បណ្ដាសា​កូនអ្នក​នោះ​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន!រីឯ​អ្នក​ណា​ឲ្យ​ពរ​កូនអ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។

30. ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។

31. គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។

32. លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» លោក​អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក»។

33. លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក អំបាញ់‌មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។

34. ពេល​លោក​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្ដៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​ឲ្យ​ពរ​មក​កូន​ផង​ដែរ!»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 27