គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 26:3-7 Khmer Standard Version (KHSV)

3. ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អប្រាហាំ ជា​ឪពុក​របស់​អ្នក។

4. យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ‌សារ​ពូជ‌ពង្ស​របស់​អ្នក

5. ដ្បិត​អប្រាហាំ​បាន​ស្ដាប់​តាម​ពាក្យ​យើង គាត់​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ‌បញ្ជា តាម​ក្បួន​ច្បាប់ និង​តាម​ក្រឹត្យ‌វិន័យ​របស់​យើង»។

6. លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ក្រុង​កេរ៉ា​នោះ។

7. ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​លោក​អំពី​ភរិយា​របស់​លោក លោក​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ លោក​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​លោក​ឡើយ ព្រោះ​លោក​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​លោក ដ្បិត​លោក​ស្រី​រេបិកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 26