គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 25:8-16 Khmer Standard Version (KHSV)

8. បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។

9. លោក​អ៊ីសាក និង​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​គុហា​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាម‌រេ

10. គឺ​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​នៅ​ទី​នោះ។

11. ក្រោយ​លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសាក កូន​ប្រុស​របស់​លោក ដែល​រស់​នៅ​ក្បែរ​អណ្ដូង​ទឹក​ឡាហាយ-‌រយ។

12. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បម្រើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។

13. កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​មាន​ឈ្មោះ​តាម​ជំនួរ‌វង្ស​ត្រកូល ដូច​ត​ទៅ: នេបា‌យ៉ូត ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម

14. មីសម៉ា ឌូម៉ា ម៉ាសា

15. ហាដាឌ់ ថេម៉ា យេធើរ ណា‌ភីស និង​កេដ‌ម៉ា។

16. គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​កូន​ប្រុស​ទាំង​ដប់‌ពីរ​របស់​លោក​អ៊ីស្មា‌អែល។ អ្នក​ទាំង​នោះ​ជា​មេ‌កន្ទ្រាញ​លើ​អំបូរ​រៀងៗ​ខ្លួន ហើយ​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្មា‌អែល និង​ភូមិ​ស្រុក​របស់​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​នោះ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 25