គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 25:12-24 Khmer Standard Version (KHSV)

12. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បម្រើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។

13. កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​មាន​ឈ្មោះ​តាម​ជំនួរ‌វង្ស​ត្រកូល ដូច​ត​ទៅ: នេបា‌យ៉ូត ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម

14. មីសម៉ា ឌូម៉ា ម៉ាសា

15. ហាដាឌ់ ថេម៉ា យេធើរ ណា‌ភីស និង​កេដ‌ម៉ា។

16. គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​កូន​ប្រុស​ទាំង​ដប់‌ពីរ​របស់​លោក​អ៊ីស្មា‌អែល។ អ្នក​ទាំង​នោះ​ជា​មេ‌កន្ទ្រាញ​លើ​អំបូរ​រៀងៗ​ខ្លួន ហើយ​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្មា‌អែល និង​ភូមិ​ស្រុក​របស់​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​នោះ។

17. លោក​អ៊ីស្មា‌អែល​រស់​បាន​ទាំង​អស់​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។ បន្ទាប់​មក លោក​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស ដែល​បាន​ចែក​ស្ថាន​ផុត​ទៅ​ហើយ​នោះ​វិញ។

18. ជន‌ជាតិ​អ៊ីស្មា‌អែល​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​ហាវី‌ឡា រហូត​ដល់​ស្រុក​ស៊ើរ ដែល​នៅ​ជាប់​នឹង​ស្រុក​អេស៊ីប និង​វាត​រហូត​ទៅ​ដល់​ស្រុក​អាស៊ើរ។ ជន‌ជាតិ​អ៊ីស្មា‌អែល​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន​ទេ។

19. នេះ​ជា​ដំណើរ​រឿង​របស់​លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ។ លោក​អប្រាហាំ​បាន​បង្កើត​លោក​អ៊ីសាក។

20. ពេល​លោក​អ៊ីសាក​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​បាន​រៀប‌ការ​នឹង​នាង​រេបិកា ដែល​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ា‌ដាន់‌អើរ‌រ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន‌ជាតិ​អើរ៉ាម។

21. លោក​អ៊ីសាក​បាន​ទូល‌អង្វរ សូម​ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ភរិយា​របស់​លោក ដ្បិត​នាង​ជា​ស្ត្រី​អារ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក ហើយ​លោក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។

22. ដោយ​ទារក​កំរើក​ប៉ះ​គ្នា​នៅ​ក្នុង​ផ្ទៃ គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​ខ្ញុំ​កើត​អ៊ីចឹង?»។ គាត់​ទៅ​សួរ​ព្រះ‌អម្ចាស់។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖«នៅ​ក្នុង​ផ្ទៃ​នាង​មាន​ប្រជា‌ជាតិ​ពីរសាសន៍​ពីរ​ខុស​គ្នា​នឹង​កើត​ចេញ​ពី​នាងសាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀតកូន​ច្បង​នឹង​ធ្វើ​ជា​រណប​របស់​កូន​ប្អូន»។

24. ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 25