គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 25:1-13 Khmer Standard Version (KHSV)

1. លោក​អប្រាហាំ​យក​ភរិយា​មួយ​ទៀត ឈ្មោះ​កិទូរ៉ា។

2. គាត់​បង្កើត​បាន​កូន​ប្រុស​ជូន​លោក ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ​នេះ​គឺ សឹម‌រ៉ាន យ៉ុក‌សាន មី‌ដាន ម៉ាឌាន អ៊ីស‌បាក់ និង​ស៊ូអា។

3. យ៉ុកសាន​បង្កើត​សេបា និង​ដេដាន់។ កូន​ចៅ​របស់​ដេដាន់ គឺ​ជន‌ជាតិ​អាស‌ស៊ើរ លេទូស និង​លេវមី។

4. កូន​ចៅ​របស់​ម៉ាឌាន​មាន អេផា អេភើរ ហេណុក អប៊ីដា និង​អែលដា។ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។

5. លោក​អប្រាហាំ​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន ឲ្យ​លោក​អ៊ីសាក។

6. រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​លោក​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។

7. លោក​អប្រាហាំ​រស់​បាន​ទាំង​អស់​មួយ​រយ​ចិត‌សិប​ប្រាំ​ឆ្នាំ។

8. បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។

9. លោក​អ៊ីសាក និង​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​គុហា​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាម‌រេ

10. គឺ​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន‌ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​នៅ​ទី​នោះ។

11. ក្រោយ​លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសាក កូន​ប្រុស​របស់​លោក ដែល​រស់​នៅ​ក្បែរ​អណ្ដូង​ទឹក​ឡាហាយ-‌រយ។

12. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បម្រើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។

13. កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​មាន​ឈ្មោះ​តាម​ជំនួរ‌វង្ស​ត្រកូល ដូច​ត​ទៅ: នេបា‌យ៉ូត ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 25