គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 24:8-12 Khmer Standard Version (KHSV)

8. ប្រសិន​បើ​នាង​មិន​យល់​ព្រម​មក​តាម​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​នេះ តែ​កុំ​នាំ​កូន​ប្រុស​ខ្ញុំ​ទៅ​ស្រុក​នោះ​ជា​ដាច់​ខាត»។

9. អ្នក​បម្រើ​ក៏​ដាក់​ដៃ​ក្រោម​ភ្លៅ​លោក​អប្រាហាំ ជា​ម្ចាស់​របស់​គាត់ ទាំង​ស្បថ​ជូន​លោក​អំពី​រឿង​នេះ។

10. អ្នក​បម្រើ​នោះ​បាន​យក​អូដ្ឋ​ដប់​ក្បាល ពី​ក្នុង​ហ្វូង​អូដ្ឋ​ម្ចាស់​របស់​គាត់ រួច​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ណាឃរ ក្នុង​ស្រុក​មេសូ‌ប៉ូតាមា ដោយ​នាំ​យក​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ម្ចាស់​គាត់​ទៅ​ជា​មួយ​ផង។

11. លុះ​មក​ដល់​ជិត​អណ្ដូង​ទឹក​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង គាត់​ក៏​ឲ្យ​អូដ្ឋ​ទាំង​អស់​លុត​ជង្គង់។ ពេល​នោះ ល្ងាច​ហើយ ជា​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។

12. គាត់​ក៏​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ចៅហ្វាយ​របស់​ទូលបង្គំ សូម​ព្រះ‌អង្គ​មេត្តា​ជួយ​ឲ្យ​ទូលបង្គំ​បាន​ជួប​នឹង​នារី​ម្នាក់​ដូច​ប្រាថ្នា​ផង។ សូម​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ដល់​លោក​អប្រាហាំ​ជា​ម្ចាស់​ទូលបង្គំ​ផង!

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 24