គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 24:60-67 Khmer Standard Version (KHSV)

60. ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​នាង​រេបិកា​ថា៖«ប្អូន​រេបិកា​អើយសូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ​របស់​មនុស្សរាប់​លាន​រាប់​កោដិ​នាក់សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រងលើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។

61. រេបិកា​ក្រោក​ឡើង ជា​មួយ​ពួក​ស្រី​បម្រើ​របស់​នាង ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បម្រើ​ក៏​នាំ​នាង​រេបិកា​ចេញ​ទៅ។

62. នៅ​គ្រា​នោះ អ៊ីសាក​បាន​ចាក​ចេញ​ពី​អណ្ដូង​ទឹក​ឡាហាយ-‌រយ​ហើយ។ គាត់​រស់​នៅ​តាម​តំបន់​វាល​រហោ‌ស្ថាន​ណេកិប។

63. ល្ងាច​មួយ គាត់​ដើរ​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​តាម​វាល ហើយ​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ក្បួន​អូដ្ឋ​មក​ដល់។

64. រីឯ​នាង​រេបិកា​វិញ នាង​ក៏​ក្រឡេក​មើល​មក​ដែរ។ ពេល​នាង​ឃើញ​អ៊ីសាក នាង​លោត​ចុះ​ពី​ខ្នង​អូដ្ឋ

65. សួរ​អ្នក​បម្រើ​ថា៖ «អ្នក​ដែល​ឈរ​នៅ​តាម​វាល ហើយ​កំពុង​តែ​ដើរ​មក​រក​យើង​នោះ​ជា​នរណា?»

66. អ្នក​បម្រើ​តប​ថា៖ «គឺ​លោក​ហើយ​ដែល​ជា​ម្ចាស់​របស់​ខ្ញុំ»។ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។ អ្នក​បម្រើ​ក៏​រៀប​រាប់​ប្រាប់​លោក​អ៊ីសាក នូវ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ។

67. លោក​អ៊ីសាក​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​លោក​ស្រី​សារ៉ា ជា​ម្ដាយ ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់‌ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្ដាយ​ស្លាប់។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 24