គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 24:49-61 Khmer Standard Version (KHSV)

49. ឥឡូវ​នេះ ប្រសិន​បើ​អស់​លោក​ចង់​សម្តែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​របស់​ខ្ញុំ សូម​មាន​ប្រសាសន៍​មក ដើម្បី​ឲ្យ​ខ្ញុំ​អាច​គិត‌គូរ​ទៅ​តាម​នោះ​ផង»។

50. លោក​ឡាបាន់ និង​លោក​បេធូ‌អែល​តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​មក​ពី​ព្រះ‌អម្ចាស់​ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​លោក​ថា យើង​យល់​ព្រម ឬ​ជំទាស់​ឡើយ។

51. នាង​រេបិកា​នៅ​មុខ​លោក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​លោក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

52. កាល​អ្នក​បម្រើ​របស់​លោក​អប្រាហាំ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់

53. រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក‌បំពាក់​ចេញ​មក​ជូន​នាង​រេបិកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្ដាយ​របស់​នាង​ដែរ។

54. បន្ទាប់​មក ទើប​គាត់​បរិភោគ​បាយ​ទឹក​ជា​មួយ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គាត់ ហើយ​យប់​នោះ គេ​ក៏​នាំ​គ្នា​ស្នាក់​នៅ​ទី​នោះ​ទៅ។ លុះ​ព្រឹក​ឡើង​ពេល​ក្រោក​ពី​ដំណេក អ្នក​បម្រើ​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ហើយ»។

55. បង​ប្រុស និង​ម្ដាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សុំ​ឲ្យ​រេបិកា​នៅ​ទី​នេះ​ជា​មួយ​យើង​បន្តិច​សិន ចាំ​ដប់​ថ្ងៃ​ទៀត សឹម​អញ្ជើញ​ទៅ»។

56. គាត់​តប​ទៅ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​តាម​បំណង​ហើយ ដូច្នេះ សូម​កុំ​ឃាត់​ខ្ញុំ​អី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ចុះ»។

57. គេ​តប​មក​គាត់​វិញ​ថា៖ «សូម​ហៅ​នាង​មក ហើយ​សួរ​យោបល់​នាង​ផ្ទាល់​ទៅ»។

58. គេ​ក៏​ហៅ​នាង​រេបិកា​មក​សួរ​ថា៖ «តើ​កូន​យល់​ព្រម​ទៅ​ជា​មួយ​លោក​ឬ​ទេ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស ព្រម!»។

59. គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន និង​មេ​ដោះ​របស់​នាង ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បម្រើ​របស់​លោក​អប្រាហាំ និង​អស់​អ្នក​ដែល​មក​ជា​មួយ​គាត់។

60. ក្រុម​គ្រួសារ​បាន​ឲ្យ​ពរ​នាង​រេបិកា​ថា៖«ប្អូន​រេបិកា​អើយសូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ​របស់​មនុស្សរាប់​លាន​រាប់​កោដិ​នាក់សូម​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រងលើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។

61. រេបិកា​ក្រោក​ឡើង ជា​មួយ​ពួក​ស្រី​បម្រើ​របស់​នាង ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បម្រើ​ក៏​នាំ​នាង​រេបិកា​ចេញ​ទៅ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 24