គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 24:1-9 Khmer Standard Version (KHSV)

1. លោក​អប្រាហាំ​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ ព្រះ‌អម្ចាស់​ក៏​បាន​ប្រទាន​ពរ​លោក​សព្វ​គ្រប់​ទាំង​អស់។

2. លោក​អប្រាហាំ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើ​របស់​លោក ដែល​មាន​វ័យ​ចំណាស់​ជាង​គេ និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ថា៖ «ចូរ​ដាក់​ដៃ​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ

3. ហើយ​ស្បថ​ដោយ​យក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ និង​ផែនដី ធ្វើ​ជា​ប្រធាន​ថា អ្នក​នឹង​មិន​ដណ្ដឹង​កូន​ស្រី​របស់​ជន‌ជាតិ​កាណាន ដែល​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​នេះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ខ្ញុំ​ឡើយ

4. គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ‌សន្ដាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសាក ជា​កូន​របស់​ខ្ញុំ​វិញ»។

5. អ្នក​បម្រើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​ឲ្យ​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​លោក ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»។

6. លោក​អប្រាហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កុំ​នាំ​កូន​ខ្ញុំ​ទៅ​ស្រុក​នោះ​ឲ្យ​សោះ!

7. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ញាតិ‌សន្ដាន និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ និង​បាន​សន្យា​ជា​មួយ​ខ្ញុំ​ថា ទ្រង់​ពិត​ជា​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​ខ្ញុំ។ ដូច្នេះ ព្រះ‌អង្គ​មុខ​ជា​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្ញុំ។

8. ប្រសិន​បើ​នាង​មិន​យល់​ព្រម​មក​តាម​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​នេះ តែ​កុំ​នាំ​កូន​ប្រុស​ខ្ញុំ​ទៅ​ស្រុក​នោះ​ជា​ដាច់​ខាត»។

9. អ្នក​បម្រើ​ក៏​ដាក់​ដៃ​ក្រោម​ភ្លៅ​លោក​អប្រាហាំ ជា​ម្ចាស់​របស់​គាត់ ទាំង​ស្បថ​ជូន​លោក​អំពី​រឿង​នេះ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 24