16. «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា
17. យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
18. ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
19. លោកអប្រាហាំវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ លោកអប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
20. ក្រោយហេតុការណ៍ទាំងនោះមក មានគេនាំដំណឹងមកជម្រាបលោកអប្រាហាំថា៖ «នាងមីលកាក៏បានបង្កើតកូនប្រុសជាច្រើនជូនលោកណាឃរ ជាប្អូនរបស់លោកដែរ គឺមាន
21. អ៊ូសជាកូនច្បង ប៊ូសជាប្អូន កេមូអែលដែលត្រូវជាឪពុករបស់អើរ៉ាម
22. កេសេដ ហាសូ ពីលដាស យីដឡាប និងបេធូអែល។
23. លោកបេធូអែលត្រូវជាឪពុករបស់នាងរេបិកា។ អ្នកទាំងប្រាំបីនេះជាកូនដែលនាងមីលកាបានបង្កើតជូនលោកណាឃរ ប្អូនរបស់លោកអប្រាហាំ។»
24. រីឯប្រពន្ធទីពីររបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។