គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 22:15-24 Khmer Standard Version (KHSV)

15. ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​អប្រាហាំ​ពី​លើ​មេឃ​ម្ដង​ទៀត​ថា៖

16. «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សុំ​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា

17. យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់‌គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។

18. ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។

19. លោក​អប្រាហាំ​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរ‌សេបា។ លោក​អប្រាហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ‌សេបា​នោះ​ទៅ។

20. ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​អប្រាហាំ​ថា៖ «នាង​មីលកា​ក៏​បាន​បង្កើត​កូន​ប្រុស​ជា​ច្រើន​ជូន​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ គឺ​មាន

21. អ៊ូស​ជា​កូន​ច្បង ប៊ូស​ជា​ប្អូន កេមូ‌អែល​ដែល​ត្រូវ​ជា​ឪពុក​របស់​អើរ៉ាម

22. កេសេដ ហាសូ ពីលដាស យីដឡាប និង​បេធូ‌អែល។

23. លោក​បេធូ‌អែល​ត្រូវ​ជា​ឪពុក​របស់​នាង​រេបិកា។ អ្នក​ទាំង​ប្រាំ​បី​នេះ​ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ជូន​លោក​ណាឃរ ប្អូន​របស់​លោក​អប្រាហាំ។»

24. រីឯ​ប្រពន្ធ​ទី​ពីរ​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម៉ាកា។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 22