គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 22:10-18 Khmer Standard Version (KHSV)

10. បន្ទាប់​មក លោក​អប្រាហាំ​ទាញ​កាំបិត​បម្រុង​នឹង​អារ-ក​កូន​ធ្វើ​យញ្ញ‌បូជា។

11. ពេល​នោះ ស្រាប់​តែ​ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អប្រាហាំ អប្រាហាំ​អើយ!»។ លោក​តប​ថា៖ «ក្រាប​ទូល!»។

12. ទេវតា​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​កូន​ឡើយ កុំ​ធ្វើ​អ្វី​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ថា​អ្នក​ពិត​ជា​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​មែន គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន ដែល​អ្នក​មាន​តែ​មួយ​នេះ​មក​យើង​ឡើយ»។

13. លោក​អប្រាហាំ​ងើប​មុខ​ឡើង ក្រឡេក​ទៅ​ខាង​ក្រោយ ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ឈើ។ លោក​អប្រាហាំ​ក៏​ទៅ​យក​ចៀម​នោះ​មក ហើយ​ធ្វើ​យញ្ញ‌បូជា​ជំនួស​កូន​ប្រុស​របស់​លោក។

14. លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌អម្ចាស់​ផ្គត់‌ផ្គង់»។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ»។

15. ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​អប្រាហាំ​ពី​លើ​មេឃ​ម្ដង​ទៀត​ថា៖

16. «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សុំ​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា

17. យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់‌គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។

18. ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 22