គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 22:1-5 Khmer Standard Version (KHSV)

1. ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ជាម្ចាស់​ក៏​ល្បង‌ល​មើល​ចិត្ត​របស់​លោក​អប្រាហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អប្រាហាំ!»។ លោក​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់»។

2. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក​កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។

3. លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បម្រើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសាក​ជា​កូន​មក​ជា​មួយ។ លោក​ក៏​បាន​ពុះ​អុស​សម្រាប់​យក​ទៅ​ដុត​តង្វាយ​ដែរ រួច​ហើយ​លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រាប់​លោក។

4. លុះ​ដល់​ថ្ងៃ​ទី​បី លោក​អប្រាហាំ​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។

5. លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​ទាំង​ពីរ​របស់​លោក​ថា៖ «ចាំ​នៅ​ទី​នេះ​ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 22