គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 21:28-34 Khmer Standard Version (KHSV)

28. លោក​អប្រាហាំ​ញែក​ចៀម​ញី​ស្ទាវៗ​ប្រាំ‌ពីរ​ក្បាល​ទុក​ដោយ​ឡែក។

29. ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​សួរ​លោក​ថា៖ «លោក​ញែក​ចៀម​ប្រាំ‌ពីរ​ក្បាល​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?»។

30. លោក​តប​ថា៖ «សូម​ទ្រង់​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ‌ពីរ​នេះ​ពី​ដៃ​ទូលបង្គំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ទូលបង្គំ​ពិត​ជា​បាន​ជីក​អណ្ដូង​ទឹក​នោះ​មែន»។

31. ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរ‌សេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ​ដែល​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

32. ដូច្នេះ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​នៅ​បៀរ‌សេបា។ បន្ទាប់​មក ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ក៏​ចេញ​ដំណើរ​ជា​មួយ​លោក​ភីកុល មេ‌ទ័ព​របស់​ស្ដេច វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។

33. លោក​អប្រាហាំ​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរ‌សេបា ហើយ​លោក​គោរព​បម្រើ​ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប​ជា‌និច្ច ដោយ​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ‌អម្ចាស់។

34. លោក​អប្រាហាំ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​យ៉ាង​យូរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 21