គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 16:5-11 Khmer Standard Version (KHSV)

5. លោក​ស្រី​សារ៉ាយ​ពោល​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «ព្រោះ​តែ​លោក​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បម្រើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​លោក។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​រវាង​លោក និង​ខ្ញុំ​ចុះ!»។

6. លោក​អាប់រ៉ាម​តប​ទៅ​លោក​ស្រី​សារ៉ាយ​វិញ​ថា៖ «អូន​មាន​អំណាច​លើ​ស្រី​បម្រើ​របស់​អូន​ស្រាប់ ដូច្នេះ បើ​អូន​ចង់​ធ្វើ​អ្វី​នាង ចូរ​ធ្វើ​តាម​តែ​អូន​យល់​ឃើញ​ទៅ​ចុះ»។លោក​ស្រី​សារ៉ាយ​ក៏​ធ្វើ​បាប​នាង​ហាការ រហូត​ដល់​នាង​រត់​ចេញ​ឆ្ងាយ​ពី​គាត់​បាត់​ទៅ។

7. ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។

8. ទេវតា​នោះ​ពោល​ថា៖ «នាង​ហាការ​ជា​ស្រី​បម្រើ​របស់​នាង​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ហ្នឹង?»។ នាង​តប​ថា៖ «នាង​ខ្ញុំ​បាន​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ជា​ម្ចាស់​របស់​នាង​ខ្ញុំ»។

9. ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ម្ចាស់​របស់​នាង​វិញ ហើយ​ស្ដាប់​បង្គាប់​គាត់​ទៅ»។

10. ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង​កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។

11. ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។នាង​នឹង​សម្រាល​បាន​កូន​ប្រុស​មួយនាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែលដ្បិត​ព្រះ‌អម្ចាស់​បាន​ឮ​សម្រែក​របស់​នាងនៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 16