គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 16:10-16 Khmer Standard Version (KHSV)

10. ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង​កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។

11. ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។នាង​នឹង​សម្រាល​បាន​កូន​ប្រុស​មួយនាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែលដ្បិត​ព្រះ‌អម្ចាស់​បាន​ឮ​សម្រែក​របស់​នាងនៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។

12. កូន​នេះ​ប្រៀប​បាន​ទៅ​នឹង​លា​ព្រៃវា​នឹង​វាយ​មនុស្ស​ទាំង​អស់ហើយ​មនុស្ស​ទាំង​អស់​ក៏​នឹង​វាយ​វា​វិញ​ដែរ។វា​នឹង​រស់​នៅ​ដាច់​ដោយ​ឡែក​ពីបង‌ប្អូន​របស់​វា»។

13. នាង​ហាការ​បាន​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា “ព្រះ‌អង្គ​ជា​អែល‌រ៉ូអ៊ី” ដ្បិត​នាង​ពោល​ថា «ព្រះ‌ជាម្ចាស់​ទត​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ព្រះ‌អង្គ»។

14. ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​នោះ​ថា “អណ្ដូង​ឡាហាយ-‌រយ”។ អណ្ដូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដេស និង​ភូមិ​បារ៉ែដ។

15. នាង​ហាការ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អាប់រ៉ាម ហើយ​លោក​អាប់រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​នាង​ហាការ​បាន​បង្កើត​ជូន​លោក​នោះ​ថា “អ៊ីស្មា‌អែល”។

16. នៅ​ពេល​ដែល​នាង​ហាការ​បង្កើត​អ៊ីស្មា‌អែល​ជូន​លោក​នោះ លោក​អាប់រ៉ាម​មាន​អាយុ​ប៉ែត‌សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 16