គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 15:11-21 Khmer Standard Version (KHSV)

11. ពេល​នោះ មាន​ត្មាត​មក​ឆាប​សាច់​សត្វ តែ​លោក​អាប់រ៉ាម​បាន​ដេញ​វា។

12. នៅ​ពេល​ថ្ងៃ​ជិត​លិច លោក​អាប់រ៉ាម​លង់‌លក់ ហើយ​ព្រឺ​ខ្លាច​ជា​ខ្លាំង ព្រោះ​មាន​ភាព​ងងឹត​មក​គ្រប​ដណ្ដប់​លើ​លោក។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «តោង​ដឹង​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះ‌ជាន់​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ។

14. ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ‌ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ដោយ​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។

15. រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​បាន​រស់​យ៉ាង​សុខ​ក្សេម‌ក្សាន្ត អាយុ​យឺន‌យូរ។

16. នៅ​តំណ​ទី​បួន ទើប​ពូជ‌ពង្ស​របស់​អ្នក​វិល​ត្រឡប់​មក​ទី​នេះ​វិញ ដ្បិត​ជន‌ជាតិ​អាម៉ូរី​ប្រព្រឹត្ត​បទ​ល្មើស​មិន​ទាន់​ដល់​កម្រិត​នៅ​ឡើយ»។

17. លុះ​ថ្ងៃ​លិច​ផុត​ទៅ មេឃ​ក៏​ងងឹត។ ពេល​នោះ ស្រាប់​តែ​ភ្លើង​ឆេះ​ឡើង ព្រម​ទាំង​មាន​អណ្ដាត​ភ្លើង​ឆេះ​ឆាប​តាម​ចន្លោះ​ដុំ​សាច់​សត្វ ដែល​ពុះ​ជា​ពីរ​នោះ​ផង​ដែរ។

18. នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក​អាប់រ៉ាម ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ដោយ​គិត​ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ ពោល​គឺ​ទន្លេ​អឺប្រាត

19. ពួក‌កែន ស្រុក​កេនិ‌ស៊ីត ស្រុក​កាត់‌ម៉ូនី

20. ស្រុក​ហេត ស្រុក​ពេរិ‌ស៊ីត ស្រុក​រេផែម

21. ស្រុក​អាម៉ូរី ស្រុក​កាណាន ស្រុក​គើកា‌ស៊ី និង​ស្រុក​យេប៊ូស»។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 15