គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 11:9-24 Khmer Standard Version (KHSV)

9. ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។

10. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​សិម។ ពេល​លោក​សិម​អាយុ​មួយ​រយ​ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជំនន់​ធំ លោក​បង្កើត​បាន​អើប៉ាក់‌សាឌ។

11. ក្រោយ​កំណើត​អើប៉ាក់‌សាឌ លោក​សិម​រស់​បាន​ប្រាំ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស កូន​ស្រី​ជា​ច្រើន។

12. ពេល​លោក​អើប៉ាក់‌សាឌ​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​សេឡា។

13. ក្រោយ​កំណើត​សេឡា លោក​អើប៉ាក់‌សាឌ​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

14. ពេល​លោក​សេឡា​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ហេប៊ើរ។

15. ក្រោយ​កំណើត​ហេប៊ើរ លោក​សេឡា​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

16. ពេល​លោក​ហេប៊ើរ​អាយុ​សាម‌សិប​បួន​ឆ្នាំ លោក​បង្កើត​បាន​ផាលេក។

17. ក្រោយ​កំណើត​ផាលេក លោក​ហេប៊ើរ​រស់​បាន​បួន​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

18. ពេល​លោក​ផាលេក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​រេហ៊ូវ។

19. ក្រោយ​កំណើត​រេហ៊ូវ លោក​ផាលេក​រស់​បាន​ពីរ​រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

20. ពេល​លោក​រេហ៊ូវ​អាយុ​សាម‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​សេរូក។

21. ក្រោយ​កំណើត​សេរូក លោក​រេហ៊ូវ​រស់​បាន​ពីរ​រយ​ប្រាំ‌ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

22. ពេល​លោក​សេរូក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ណាឃរ។

23. ក្រោយ​កំណើត​ណាឃរ លោក​សេរូក​រស់​បាន​ពីរ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

24. ពេល​លោក​ណាឃរ​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ លោក​បង្កើត​បាន​ថេរ៉ា។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 11