គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 10:22-30 Khmer Standard Version (KHSV)

22. កូន​របស់​លោក​សិម​មាន​អេឡាំ អាស‌ស៊ើរ អើប៉ាក សាឌ‌លូឌ និង​អើរ៉ាម។

23. កូន​របស់​អើរ៉ាម​មាន​អ៊ូស ហ៊ូល កេធើរ និង​ម៉ាស។

24. អើប៉ាក‌សាឌ​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ។

25. ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផា‌ឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក‌ខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ យ៉ុក‌ថាន។

26. យ៉ុក‌ថាន​បង្កើត​បាន​អាល់ម៉ូ‌ដាដ សេ‌ឡេប ហាសារ‌ម៉ាវ៉េត យេរ៉ា

27. ហាដូ‌រ៉ាម អ៊ូសាល ឌីក‌ឡា

28. អូបាល អប៊ី‌ម៉ែល សេបា

29. អូភារ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុកថាន។

30. គេ​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​មេសា ប៉ែក​ខាង​សេផារ​រហូត​ទៅ​ដល់​តំបន់​ភ្នំ​ខាង​កើត។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 10