គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 10:20-25 Khmer Standard Version (KHSV)

20. គឺ​ជន‌ជាតិ​ទាំង​នោះ​ហើយ​ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។

21. រីឯ​លោក​សិម​ដែល​ជា​បង​បង្អស់​របស់​លោក​យ៉ា‌ផែត ក៏​មាន​កូន​ជា​ច្រើន​ដែរ។ គាត់​ជា​បុព្វបុរស​របស់​ជន‌ជាតិ​ហេប៊ើរ។

22. កូន​របស់​លោក​សិម​មាន​អេឡាំ អាស‌ស៊ើរ អើប៉ាក សាឌ‌លូឌ និង​អើរ៉ាម។

23. កូន​របស់​អើរ៉ាម​មាន​អ៊ូស ហ៊ូល កេធើរ និង​ម៉ាស។

24. អើប៉ាក‌សាឌ​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ។

25. ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផា‌ឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក‌ខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ យ៉ុក‌ថាន។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 10