គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 10:10-21 Khmer Standard Version (KHSV)

10. មុន​ដំបូង គាត់​គ្រប់‌គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់‌ណេ​នៅ​ស្រុក​ស៊ី‌ណើរ។

11. បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ​ទៅ​ស្រុក​អាស៊ើរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស

12. និង​ក្រុង​រេសែន​ដែល​ជា​ក្រុង​មួយ​ដ៏​ធំ​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។

13. មីសរ៉ែម​បង្កើត​ជន‌ជាតិ​លូឌ ជន‌ជាតិ​អណា‌មីម ជន‌ជាតិ​លេហា‌ប៊ីម ជន‌ជាតិ​ណាប់‌ធូហ៊ីម

14. ជន‌ជាតិ​ប៉ាទ្រូ‌ស៊ីម ជន‌ជាតិ​កាស‌លូហ៊ីម ដែល​ជា​ដូនតា​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​កាប់‌ថោរីម។

15. លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត

16. ព្រម​ទាំង​ជន‌ជាតិ​យេប៊ូស ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​គើកា‌ស៊ី

17. ជន‌ជាតិ​ហេវី ជន‌ជាតិ​អើគី ជន‌ជាតិ​ស៊ីនី

18. ជន‌ជាតិ​អើវ៉ា‌ឌីត-‌សេម៉ារីត ជន‌ជាតិ​សេម៉ារី ជន‌ជាតិ​ហាម៉ា‌ធីត។ បន្ទាប់​មក អំបូរ​កាណាន​ក៏​បាន​បែក‌ខ្ញែក​គ្នា។

19. ទឹក​ដី​របស់​ជន‌ជាតិ​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេ‌បោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា។

20. គឺ​ជន‌ជាតិ​ទាំង​នោះ​ហើយ​ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។

21. រីឯ​លោក​សិម​ដែល​ជា​បង​បង្អស់​របស់​លោក​យ៉ា‌ផែត ក៏​មាន​កូន​ជា​ច្រើន​ដែរ។ គាត់​ជា​បុព្វបុរស​របស់​ជន‌ជាតិ​ហេប៊ើរ។

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 10