គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុ‌ប្បត្តិ 10:1-11 Khmer Standard Version (KHSV)

1. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​លោក​ណូអេ។ ក្រោយ​ទឹក​ជំនន់​ធំ អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ​នេះ៖

2. កូន​ចៅ​របស់​លោក​យ៉ាផេត​មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។

3. កូន​ចៅ​របស់​កូមើរ​មាន​អ័ស‌ក្នាស រីផាត និង​តូការ‌ម៉ា។

4. កូន​ចៅ​របស់​យ៉ាវ៉ាន​មាន​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម

5. គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វបុរស​របស់​ប្រជា‌ជាតិ​នានា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។

6. កូន​ចៅ​របស់​លោក​ហាំ​មាន​គូស មីសរ៉ែម ពូថ និង​កាណាន។

7. កូន​ចៅ​របស់​គូស​មាន​សេបា ហាវី‌ឡា សាប‌តា រ៉ា‌ម៉ា និង​សាប‌តិកា។ កូន​ចៅ​របស់​រ៉ា‌ម៉ា​មាន​សេបា និង​ដេដាន់។

8. លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នីមរ៉ូដ​នេះ​ហើយ​ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។

9. គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​នីមរ៉ូដ»។

10. មុន​ដំបូង គាត់​គ្រប់‌គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់‌ណេ​នៅ​ស្រុក​ស៊ី‌ណើរ។

11. បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ​ទៅ​ស្រុក​អាស៊ើរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូ‌បុត ក្រុង​កាឡាស

សូមអានជំពូកពេញលេញ លោកុ‌ប្បត្តិ 10