គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 9:11-22 Khmer Standard Version (KHSV)

11. រីឯ​សាច់ និង​ស្បែក លោក​យក​ទៅ​ដុត​នៅ​ក្រៅ​ជំរំ។

12. លោក​អើរ៉ុន​ចាក់​ក​ចៀម​ឈ្មោល ដែល​ជា​តង្វាយ​ដុត​ទាំង​មូល។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

13. ពួក​គេ​យក​សាច់​ដែល​កាប់​ជា​ដុំៗ និង​ក្បាល មក​ជូន​លោក ហើយ​លោក​ដុត​វា​នៅ​លើ​អាសនៈ។

14. លោក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។

15. បន្ទាប់​មក លោក​យក​តង្វាយ​របស់​ប្រជា‌ជន​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លោក​យក​ពពែ​ឈ្មោល​ដែល​ប្រជា‌ជន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​មក ហើយ​ចាក់​ក​វា ថ្វាយ​ដូច​យញ្ញ‌បូជា​រំដោះ​បាប​មុន​ដែរ។

16. លោក​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តាម​ក្បួន​ច្បាប់។

17. លោក​ថ្វាយ​តង្វាយ​ម្សៅ ដោយ​យក​ម្សៅ​មួយ​ក្ដាប់​ដុត​នៅ​លើ​អាសនៈ បន្ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ថ្វាយ​នៅ​ពេល​ព្រឹក។

18. លោក​ចាក់​ក​គោ​បា និង​ចៀម​ឈ្មោល ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

19. ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន ក្រលៀន និង​ថ្លើម

20. ដាក់​នៅ​លើ​សាច់​ទ្រូង ហើយ​លោក​អើរ៉ុន​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ។

21. បន្ទាប់​មក លោក​អើរ៉ុន​លើក​សាច់​ទ្រូង និង​ភ្លៅ​ស្ដាំ ថ្វាយ​ព្រះ‌អម្ចាស់ ដូច​លោក​ម៉ូសេ​បាន​បង្គាប់។

22. ក្រោយ​ពី​បាន​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ចប់​សព្វ​គ្រប់​ហើយ លោក​អើរ៉ុន​លើក​ដៃ​ជូន​ពរ​ប្រជា‌ជន រួច​ចុះ​មក​វិញ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 9