គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 9:1-5 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​ទី​ប្រាំ‌បី លោក​ម៉ូសេ​កោះ​ហៅ​លោក​អើរ៉ុន កូន​ប្រុស​របស់​លោក និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ឲ្យ​មក។

2. លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​នាំ​សត្វ​ទាំង​ពីរ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។

3. បន្ទាប់​មក ត្រូវ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ចូរ​នាំ​យក​ពពែ​ឈ្មោល សម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប ព្រម​ទាំង​កូន​គោ និង​កូន​ចៀម​មួយ ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល

4. ហើយ​យក​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព រួម​ជា​មួយ​តង្វាយ​ម្សៅ​លាយ​នឹង​ប្រេង ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា”»។

5. ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​បង្គាប់ មក​ដាក់​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ សហគមន៍​ទាំង​មូល​នាំ​គ្នា​ចូល​មក​ឈរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 9